១. ក្នុងកំឡុងពេលដឹកជញ្ជូនផលិតផល ប្រសិនបើ មានការ បាក់ បែក បាត់ នោះគឺជាទំនួលខុសត្រូវ របស់ម៉ាយផ្សារ។ ២. ក្នុងករណី ម៉ាយផ្សារ មិនអាចទំនាក់ទំនង អ្នកទិញបាន ក្នុងរយៈពេល ៣ថ្ងៃ ម៉ាយផ្សារ និង ធ្វើការ បញ្ចូន ផលិតផល ទៅកាន់ហាងទិញ ហើយយើង ប្រាកដថា ផលិតផលនោះ គឺពុំមាន បញ្ហាអ្វីទាំងអស់។
    ១. ហាង ធ្វើការ ដាក់លក់ ផលិតផល នៅលើ កម្មវិធី ម៉ាយផ្សារ ២. ម៉ាយផ្សារ ធ្វើការ ផ្សព្វផ្សាយ អំពី ផលិតផល ទៅកាន់ អ្នកប្រើប្រាស់ ម៉ាយផ្សារ ៣. អ្នកប្រើប្រាស់ ទទួលបានព័ត៍មាន អំពីផលិតផល ព្រមទាំងអាចធ្វើការ បញ្ជាទិញ ផលិតផល តាមរយៈកម្មវិធី ម៉ាយផ្សារ តែមួយ។ ៤. បន្ទាប់ពីការបញ្ជាទិញ ម៉ាយផ្សារ និង ធ្វើការ ជូនដំណឹងទៅដល់ ហាង អំពីការបញ្ចាទិញ ៥. ហាង ចាប់ផ្តើម រៀបចំ ផលិតផល ដើម្បី អោយអ្នកដឹកជញ្ជូនម៉ាយផ្សារ ដឹកផលិតផល ទៅដល់អតិថិជន
    ម៉ាយផ្សារ ត្រូវបានបង្កើតឡើង ចាប់តាំងពី ឆ្នាំ ២០១៦ មកម្ល៉េះ។
    ទស្សនវិស័យ របស់ យើង គឺធ្វើយ៉ាងណា ផ្តល់ជូននូវភាពងាយស្រួល សម្រាប់ ម្ចាស់សហគ្រាស ធុនតូច និង មធ្យម អោយទទួលបាន នូវបទពិសោធន៍ថ្មី នៃការធ្វើអាជីវកម្ម តាមរយៈអនឡាញ ព្រមទាំងអភិវឌ្ឍនខ្លួន អោយក្លាយជា ទីផ្សារ អនឡាញ ធំជាងគេ នៅក្នុង ប្រទេសកម្ពុជា។ បេសកម្មរបស់យើង គឺ ១. ផ្តល់ភាពងាយស្រួល សម្រាប់ម្ចាស់អាជីវកម្ម នៅក្នុងការគ្រប់គ្រង ២. កាត់បន្ថយការចំណាយ តែអាចបង្កើនចំណូល សម្រាប់ម្ចាស់អាជីវកម្ម ៣. ផ្តល់នូវប្រព័ន្ធ និង កម្មវិធី ដែលមានភាពងាយស្រួល សម្រាប់ប្រើប្រាស់ ទាំងម្ចាស់អាជីវកម្ម និង អតិថិជន ៤. ផ្តលជូននូវ សេវាកម្មល្អ រហ័ស និង ជាទីទុកចិត្ត។
    ម៉ាយផ្សារ គឺជា ទីផ្សារអនឡាញ សម្រាប់សហគ្រាស ធុនតូច និង មធ្យម ដែលអាចធ្វើការ ដាក់លក់ ផលិតផល តាមរយៈទីផ្សារ អនឡាញ ដូចនេះ ផលិតផល ឬ ក៏ព័តមានរបស់ផលិតផល របស់ម្ចាស់សហគ្រាស បានទៅដល់អតិថិជន កាន់តែឆាប់រហ័ស និង ងាយស្រួល។
Top