Dec 16, 2018

Phnom Penh

Views

ដំណឹងជ្រើសរើសបុគ្គលិកផ្នែកគ្រប់គ្រងទីផ្សារ

$500

Add to favorites

Report abuse

Description:


ក្រុមហ៊ុន Direct sale យើងខ្ញុំគឺជាក្រុមហ៊ុនដែលឈានមុខគេក្នុងការលក់ផលិតផលដែលនាំចូលមកពីសហរដ្ឋអាមេរិក<<ទាក់ទងសុខភាពនិងសម្រស់ផលិតផលញាំសំរាប់អ្នកហាត់កីឡានិងទីផ្សារកាហ្វេ>>

-តួនាទី៖ បុគ្គលិកផ្នែកទីផ្សារ
ចំនួន៖ ០២ នាក់ ( ប្រុស/ស្រី)
ប្រាក់ខែ៖ អាចចរចារបាន (អាស្រ័យលើបទពិសោធន៍ការងារ)
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ រហូតដល់ពេញ
ក.តួនាទី និងភារៈកិច្ច

រៀបចំដំណើរការនៃការផ្សព្វផ្សាយតាមរយៈសម្ភារៈផ្សព្វផ្សាយគ្រប់ប្រភេទ ដូចជា៖ ខិត្តប័ណ្ណផ្សព្វផ្សាយ បដា ទម្រង់បណ្ណ័ និងផ្ទាំងប៉ាណូ ។
រៀបចំលើការផលិតស្ប៉តកម្មវិធីផ្សព្វផ្សាយ ព្រមទាំងទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយរួមមាន៖ ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី និងព្រឹត្តិបត្រ ផ្សេងៗ ។
ផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីលក់ សេវាកម្មរបស់មន្ទីរពេទ្យ ។
អនុវត្តន៍ភារកិច្ចផ្សេងៗទៀត ដែលបានផ្ដល់ដោយអ្នកគ្រប់គ្រង ៕
ខ.លក្ខណៈសម្បត្តិ

កម្រិតវប្បធម៌ ថ្នាក់បរិញ្ញាបត្រជំនាញទីផ្សារ ឬជំនាញដែលពាក់ព័ន្ធផ្សេងទៀត ។
អ្នកមានបទពិសោធន៍យ៉ាងតិច ០១ឆ្នាំ ដែលទាក់ទងនឹងជំនាញទីផ្សារ ។
មានបទពិសោធន៍ក្នុងការលក់ ទំនាក់ទំនងជាមួយអតិថិជន និងស្រាវជ្រាវទីផ្សារ ។
អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងទាំងនិយាយ និងសរសេរ (ផ្តល់អាទិភាពអ្នកនៅក្នុងខេត្តសៀមរាប)
មានជំនាញកុំព្យូទ័រ (Microsoft Office)
មានគំនិតច្ឆៃប្រឌិតខ្ពស់ និងមានការអភិវឌ្ឍន៍ិវធីសាស្រ្តថ្មីៗ ។
មានលក្ខណៈសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ និងមានភាព រស់រាយ ស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។
គ. អត្ថប្រយោជន៍

ទទួលបានប្រាក់ខែ (អាស្រ័យលើបទពិសោធន៍ការងារ)
ទទួលបានប្រាក់ខែទី១៣ (ចំពោះបុគ្គលិកធ្វើការចាប់ពី១ឆ្នាំឡើង)
ទទួលបានប្រាក់បន្ថែម (ពេលធ្វើការថែមម៉ោង សម្រាប់ចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ)
ទទួលបានធានារ៉ាប់រងគ្រោះថ្នាក់ការងារ ពីបេឡាជាតិរបបសន្តិសុខសង្គម។
បេក្ខជនមានចំណាប់អារម្មណ៍ សូមយកប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យសុំធ្វើការនៅផ្នែកគ្រប់គ្រងធនធានមនុស្សនៃការិយាល័យយើងខ្ញុំ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ 6 ក្នុងបុរីអាខេតជិតធនាគារកាណាឌីយ៉ា។

ទូរស័ព្ទ៖ 017930455/0962176255/0885744337
Email.salkhet1793@gmail.com


សូមអរគុណ!


For safety of buying products on MyPhsar: You don’t have to send the money to the seller beforehand. You should try to meet with the seller first in a safe place and check the product before you buy it.

tongheang
Phnom Penh

ដំណឹងជ្រើសរើសបុគ្គលិកផ្នែកគ្រប់គ្រងទីផ្សារ

$500