May 10, 2019

Phnom Penh

2 Views

Code. N-03

$3.75

Add to favorites

Report abuse

Description:


Product Details
ស្រលាញ់ត្រូវសំលាប់
ប្រភេទ៖ ប្រលោមលោក

Description
កន្លងមកយើងខ្ញុំបានប្រែសម្រួលប្រលោមលោកបែបមនោសញ្ចេតនាជាច្រើនក្បាលដែលមានច្រើនរសជាតិ​​ ទាំងឈុតឆាលស្នេហា
ផ្អែមល្ហែម គ្រោតគ្រាត មានការស្អប់ និងចងគំនុំគំគួនជាដើម។ ដោយឡែក MindBooks ក៏បាននាំយកនូវរសជាតិថ្មីបែបស៊ើបអង្កេត
របស់ ហ៊ិង៉ាឈិណុ ខេង៉ុ ដែលផ្តោតលើឧបាយដ៏កំពូល និងមានបញ្ញាញាណដើម្បីដោះស្រាយប្រស្នា។
"ស្រលាញ់ត្រូវសម្លាប់" គឺជាស្នាដៃរឿងវែងក្បាលចុងក្រោយនៃរឿងភាគ កាលីលេអូ មានតួឯកជាអ្នករូបវិទ្យាកំលោះដែលមាន
ខួរក្បាលកំរិតអច្ឆរិយៈនៅចាំជួយក្រុមស៊ើបអង្កេតរឿងក្តីរហូតមានរហស្សនាមថា​ "កាលីលេអូ"។​ ប្រលោមលោករឿងនេះនិពន្ធឡើងក្នុង
ឆ្នាំ 2007បន្ទាប់មកក៏បង្កើតជាភាពយន្ត ហើយរកចំណូលបានយ៉ាងភូកទឹកភូកដី រហូតអ្នកអានជាច្រើននាំគ្នាសុំឲ្យ ខេង៉ុ និពន្ធភាគបន្ត
ហើយក៏មិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមដែរ ដោយគេនិពន្ធរឿងភាគនេះដល់ទៅពីរក្បាលក្នុងឆ្នាំ 2008 ​ហើយមួយក្បាលក្នុងចំនោម 2
ក្បាលគឺ "ស្រលាញ់ត្រូវសម្លាប់"មួយក្បាលនេះឯង។
ក្នុងខណៈពេលប្រលោមលោកភាគច្រើននឹងបញ្ចេញជនល្មើសនៅចុងក្រោយនៃសាច់រឿង តែ ខេង៉ុ បែរជាមានទំនុកចិត្តលើល្បិច
កលរបស់គេដល់ថ្នាក់ហ៊ានប្រាប់អ្នកអានឲ្យដឹងតាំងពីដំបូង។ ចំណាប់អារម្មណ៍បន្ទាប់នោះគឺ គំនួចបញ្ហានៃវិធីផ្តាច់ជីវិតជនរងគ្រោះ ដែល
ប្រៀបដូចជាទន្លេវែងអន្លងនៅរាំងខាងមុខ​​ ខេង៉ុ ដែលបង្វែរទន្ន័យបន្តិចម្តងៗបញ្ឆោតអ្នកអានឲ្យគិតជារឿយៗដើម្បីសាងសង់ស្ពានទៅ
ត្រើយម្ខាងដោយរក្សាភាពភ្ញាក់ផ្អើល ចង់តាមដានពីដើមដល់ចប់។ រាប់ថាជាអត្ថរសប្លែកថ្មីគួរឲ្យភ្ញាក់ផ្អើល។ យើងខ្ញុំជឿជាក់ថា
លោកអ្នកនឹងពេញចិត្តរឿងប្រលោមលោកបែបស៊ើបអង្កេតនេះ។
ដោយហេតុផលខាងលើនេះទើបយើងខ្ញុំលើកយក "ស្រលាញ់ត្រូវសម្លាប់" មកឲ្យគ្រប់គ្នាបានសាកល្បងរសជាតិ។ សូមតាមដាន
ការតស៊ូកម្រិតខួរក្បាលរវាងជនល្មើសដែលរៀបចំឧបាយដ៏អាថ៌កំបាំងជាមួយនឹងអ្នកស៊ើបអង្កេតរូបវិទ្យាកំលោះកំពូលអច្ឆរិយៈក្នុង
សៀវភៅនេះ។

For safety of buying products on MyPhsar: You don’t have to send the money to the seller beforehand. You should try to meet with the seller first in a safe place and check the product before you buy it.

mindbook
Phnom Penh

Code. N-03

$3.75