May 10, 2019

Phnom Penh

2 Views

Code. N-01

$3

Add to favorites

Report abuse

Description:


Product Details
សៀវភៅកំណត់ហេតុ
ប្រភេទ៖ ប្រលោមលោក

Description
ខ្ញុំនៅចាំបានថា នាថ្ងៃមហាសន្និបាទសមាគមអ្នកនិពន្ធខ្មែរឆ្នាំ ២០០៨ មានយុវតីម្នាក់កាន់សៀវភៅមួយក្បាលមកតវ៉ា
នឹងខ្ញុំថា "បើលោកគ្រូធ្វើអំណោយសៀវភៅដល់ខ្ញុំ លោកគ្រូត្រូវតែចុះហត្ថលេខាលើសៀវភៅផងទើបខ្ញុំសុខចិត្ត"
លុះដល់ឆ្នាំ ២០១០ នេះ អ្នកដដែលនោះក៏បានយកសៀវភៅមួយក្បាលថ្មីមកឲ្យខ្ញុំជួយអាន។ នោះគឺសៀវភៅដែលមាន
ចំណងជើងថា "សៀវភៅកំណត់ហេតុ" នេះឯង។ ក្រោយពីតាមដានសាច់រឿងពីដើមដល់ចប់ក្នុងរយៈពេលដ៏ខ្លីតាម
លទ្ធភាពដែលខ្ញុំអាចធ្វើបា​ន ខ្ញុំមានអារម្មណ៍ថាខ្មែរយើងកំពុងតែកើតឡើងនូវអ្នកនិពន្ធម្នាក់ទៀតដែលប្រកបដោយ
ទេពកោសល្យ មានសេចក្តីក្លាហានក្នុងការបកស្រាយពីអ្វីដែលជាតថភាព។
មនុស្សគ្រប់រូបពុំមានអ្វីដែលខុសគ្នាប៉ុន្មាននោះទេម្នាក់ៗត្រូវតែរករបស់អ្វីដែលខ្លួនពុំមានដើម្បីយកមកបំពេញនូវអ្វី
ដែលខ្វះខាត... យ៉ាងណាមិញតួអង្គ យី ហ៊ុប ដែលបាត់ភាពកក់ក្តៅពីលោកឪពុក នាងក៏ត្រូវការភាពកក់ក្តៅដើម្បីបំពេញ
កង្វះខាតនេះដែរ។ ម្យ៉ាងទៀតមនុស្សម្នាក់ៗសុទ្ធតែមានផ្នែកមានហេតុផល និងផ្នែកគ្មានហេតុផលនៅឡូកឡំជាមួយគ្នា
ដែលជាទូទៅវ័យកាន់តែខ្ចីផ្នែកគ្មានហេតុផលច្រើនតែយកឈ្នះលើផ្នែកមានហេតុផល ទោះជាចុងបញ្ចប់វាទៅជាយ៉ាងណា
ក៏ដោយ និងសូម្បីតែមនុស្សចាស់ៗក៏នៅតែមិនអាចបដិសេធរឿងនេះបានដែរ...។ នេះគឺជាការពិតរបស់មនុស្ស...។
ខ្ញុំសូមលើកសរសើរដល់ការខំប្រឹងប្រែងរបស់អ្នកនិពន្ធ កែម លីហៀង ក្នុងការផលិតស្នាដៃដើម្បីជាចំណីអារម្មណ៍
និងសម្រាប់ជាគំនិតគួរពិចារណាសម្រាប់អស់លោកអ្នកអាន។

For safety of buying products on MyPhsar: You don’t have to send the money to the seller beforehand. You should try to meet with the seller first in a safe place and check the product before you buy it.

mindbook
Phnom Penh

Code. N-01

$3