May 10, 2019

Phnom Penh

3 Views

Code: 108

$5

Add to favorites

Report abuse

Description:


Product Details
ច្បាប់អមតៈ ២១ មាត្រា សម្រាប់អ្នកដឹកនាំ
ប្រភេទ៖ ទស្សនៈអ្នកដឹកនាំ

Description
ជាងមួយទសវត្សមកហើយដែលសៀវភៅ ច្បាប់អមតៈ 21 មាត្រាសម្រាប់អ្នកដឹកនាំ ស្ថិតនៅតែជាស្នាដៃដ៏ឆ្នើមរបស់បណ្ឌិត
ចន ស៊ី ម៉ាក្សវេល​ ជាសាស្រ្តចារ្យប្រកបដោយបទពិសោធលើវិស័យភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំជាមួយអត្រា
លក់ដល់ទៅ​ 1 លានក្បាល ជាប់ចំណាត់ថ្នាក់ជាសៀវភៅលក់ដាច់ក្នុងទស្សនាវដ្តីល្បីល្បាញដូចជា New York Times Business,
Wallstreet Journal​ និង​ Business Week រយៈពេលជាប់ៗគ្នារហូតដល់ 23 ខែ។ នេះគឺពិតជាសក្ខីកម្មមួយដ៏ប្រត្សក្សក្នុងការបញ្ជាក់ពី
តម្លៃនៃសៀវភៅមូយច្បាប់នេះ។
យើងខ្ញុំមានក្តីសោមន្សក្នុងការយកសៀវភៅ ច្បាប់អមតៈ 21 មាត្រាសម្រាប់អ្នកដឹកនាំ សៀវភៅភាពជាអ្នកដឹកនាំរបស់លោក
បណ្ឌិត ចន ស៊ី ម៉ាក្សវេល​ ដែលត្រូវបានកែសម្រួលឲ្យកាន់តែល្អប្រសើរជាងមុន អត្ថបទនីមួយៗនៅតែធ្វើការអធិប្បាយបែបសាមញ្ញ
ស្រួលអាន ហើយច្បាស់លាស់ ប៉ុន្តែនៅរក្សានូវភាពស៊ីជម្រៅទៅដល់ខ្លឹមសារខាងក្នុងដដែល រួមទាំងមានបន្ថែមរបៀបនៃការហ្វឹកហាត់
នៅផ្នែកបញ្ចប់របស់ជំពូកនីមួយៗ ដើម្បីឲ្យអ្នកយកទៅអនុវត្ត ព្រមទាំងគំរូនៃការវាយតម្លៃលើច្បាប់ទាំង 21​ មាត្រានៃអ្នកដឹកនាំអមតៈ
នៅផ្នែកចុងក្រោយនៃសៀវភៅផងដែរដើម្បីឲ្យអ្នកយកទៅកែលម្អខ្លួនឯងនិងក្រុមការងារ។ មិនថាអ្នកមានភាពជាអ្នកដឹកនាំមកពី
ធម្មជាតិឬមកពីការរៀនក៏ដោយ ក៏ភាពរីកចម្រើនជាបន្តគឺនៅតែជាអ្វីដែលមានភាពប្រឡងប្រណាំងជានិច្ច។ ហេតុនេះទើបសៀវភៅ
មួយច្បាប់នេះស័ក្តសមសម្រាប់លោកអ្នកដឹកនាំដើម្បីភាពមានប្រសិទ្ធផលនៅគ្រប់ផ្នែកក្នុងជីវិត ហើយថែមទាំងមានផលល្អចំពោះ
មនុស្សនៅជុំវិញខ្លួន ក្រុមការងារ និង​អង្គភាពផងដែរ។
ដូចប្រយោគមួយឃ្លារបស់បណ្ឌិត​​ ម៉ាក្សវេលថា "គ្រប់យ៉ាងជោគជ័យឬបរាជ័យ គឺអាស្រ័យលើភាវអ្នកដឹកនាំ" ឬន័យម៉្យាងទៀត
ថា គ្រប់បែបគ្រប់យ៉ាងនៅក្នុងជីវិតអ្នកនឹងជោគជ័យឬបរាជ័យ គឺអាស្រ័យលើកម្រិតភាពជាអ្នកដឹកនាំរបស់អ្នក។ ប៉ុន្តែអ្វីដែលជាដំណឹង
ល្អនោះគឺ អ្នក​​​​ អា​ចបង្កើនកម្រិតភាពជាអ្នកដឹកនាំរបស់ខ្លួនបានដោយការរៀនសូត្រពីច្បាប់នៃការធ្វើជាអ្នកដឹកនាំ ពីស្នាដៃដ៏ឆ្នើមរបស់
លោកបណ្ឌិត ចន ស៊ី ម៉ាក្សវេល នៅក្នុងសៀវភៅច្បាប់នេះ។

For safety of buying products on MyPhsar: You don’t have to send the money to the seller beforehand. You should try to meet with the seller first in a safe place and check the product before you buy it.

mindbook
Phnom Penh

Code: 108

$5