Aug 1, 2019

Phnom Penh

សេវាផលិតគំនូរជីវចលសម្រាប់ផ្សាយផលិតផល

$99

Add to favorites

Description:


យើងខ្ញុំមានទទួលផលិតគំនូរជីវចលកម្រឹតស្តង់ដាខ្ពស់ដែលមានតម្លៃចាប់ពី $99 ឡើងទៅ។ ព័ត៍មានបន្ថែម សូមចូលទៅកាន់វិបសាយ www.gartoon.com/kh/
------------------------------------------------
អំពីយើងខ្ញុំ Gartoon
យើងខ្ញុំបានផ្តល់សេវាកម្ម ឌីសាញនិងបង្កើតគំនូរជីវចល ចាប់តាំងពីឆ្នាំ 2014។ យើងខ្ញុំធានាផ្ដល់ជូននូវគុណភាពកម្រិតស្តង់ដា និងតម្លៃទាប។ យើងខ្ញុំធានាសងប្រាក់វិញ ប្រើសិនបើលោកអ្នកមិនពេញចិត្តនូវស្នាដៃដែលយើងខ្ញុំបង្កើតជូន។ ភ្នាក់ងារបម្រើអតិថិជនរបស់យើងខ្ញុំ រងចាំទទួលលោកអ្នក 24 ម៉ោង។

ពួកយើងមានបទពិសោធន៍ច្រើន និងមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចអោយបាននូវលទ្ធផលល្អពិសេសជូនលោកអ្នក. ក្រុមជំនាញខាងឌីសាញ និងផលិតគំនូរជីវចលរបស់យើង ធ្លាប់ផ្ដល់សេវាកម្មជូនស្ថាប័នជាច្រើន ទាំងស្ថាប័នរដ្ឋ និងឯកជន ដូច្នេះពួកយើងពិតជាអាចផ្ដល់ជូននូវរួមជាមួយសេវាកម្មជាទីពេញចិត្ត រួមជាមួយគំនិតថ្មីៗល្អជូនលោកអ្នក។

ពួកយើងអាចបង្កើតគំនូរជីវចលដែលមានភាពទាក់ទាញដល់អតិថិជនរបស់លោកអ្នក។ ជាមួយកម្មវិធីទំនើបចុងក្រោយក្នុងការផលិតដំណើរជាសាច់រឿង ការបញ្ចូលសម្លេង ការបង្កើតចលនាគំនូរជីវចល លោកអ្នកទទួលបាននូវគំនូរជីវចលដែលមានគុណភាពស្តង់ដាខ្ពស់។

ក្រៅពីសេវាកម្មផ្នែកបច្ចេកទេស ពួកយើងនឹងផ្ដល់នូវគំនិតល្អៗដល់លោកអ្នក។ ដោយសារបច្ចុប្បន្ន ផ្នែកផ្សព្វផ្សាយមានភាពប្រកួតប្រជែងច្រើន ដូច្នេះការធ្វើអោយអតិថិជនចាប់អារម្មណ៍ពិតជាមានការលំបាក។ ដូច្នេះទើបពួកយើងផលិតគំនូរជីវចលដែលស្អាតប្លែក និងមានអត្តន័យ ដើម្បីជួយជម្រុញដល់ការលក់ផលិតផលនានាអោយមានភាពជោគជ័យ។

ដើម្បីប្រសិទ្ធភាពលើការចំណាយ និងពេលវេលា ពួកយើងនឹងសិក្សាពីគម្រោងរបស់លោកអ្នកជាមុនសិន ហើយផ្ដល់ជម្រើសដល់អតិថិជន។ ពួកយើងតែងតែផ្ដល់ជូនអតិថិជននូវ ពត៍មានលម្អិតទាក់ទងនឹងគម្រោង ដើម្បីអតិថិជនអាចតាមដានរាល់ដំណើរការផលិតរបស់ពួកយើង និងធ្វើការកែកុនរហូតពេញចិត្ត100%។ លោកអ្នកនឹងចំណាយតិចបំផុតលើសេវាកម្មឌីសាញ រឺផលិតគំនូរជីវចល ជាមួយយើងខ្ញុំ។ គោលការណ៍អទិភាពរបស់ពួកយើង គឺជួយជម្រុញដល់ការលក់របស់អតិថិជនអោយបានកាន់តែច្រើន។

ពួកយើងប្ដេជ្ញាក្នុងការបង្កើនការផ្សព្វផ្សាយផលិតផលរបស់លោកអ្នកអោយកាន់តែមានភាពទូលំទូលាយ និងប្រសិទ្ធភាពខ្ពស់ ដើម្បីភាពជោគជ័យទាំងអស់គ្នា។

For safety of buying products on MyPhsar: You don’t have to send the money to the seller beforehand. You should try to meet with the seller first in a safe place and check the product before you buy it.

heng168
Phnom Penh

សេវាផលិតគំនូរជីវចលសម្រាប់ផ្សាយផលិតផល

$99

You might also like: